当前位置:首页 > 专题 > 抗击新型冠状病毒感染肺炎疫情
រង្គើភ្នំមានភាពងាយស្រួល តែចង់រង្គើកងទ័ពរំដោះប្រជាជនចិនវាមិនមែនជាភាពងាយស្រួលទេ
2020/06/01

  ការវិនិច្ឆ័យបង្ហាញច្បាស់នូវគំនិតពិតប្រាកដរបស់អ្នកដែលចាត់ទុកកូវីដ១៩ជាលេសដើម្បីអាប់កិតិ្តយសនិងវាយប្រហារចិន(៨)

  និពន្ធដោយ ជូនសឺង

  ក្នុងមួយរយៈពេលនេះ អ្នកនយោបាយមួយចំនួនក្នុងសហរដ្ឋអាមេរិកបានបង្វែរទំនួលខុសត្រូវបញ្ហាផ្ទៃក្នុងរបស់ខ្លួន និងបញ្ហាអសមត្ថភាពក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសមកលើអ្នកដទៃ រិះរកល្បិចកិចកលដើម្បីធ្វើជំងឺកូវីដ១៩បង្កឲ្យមានលក្ខណៈនយោបាយ និងបង្ខូចឈ្មោះអ្នកដទៃ និយាយបង្កាច់មកលើចិនថា ចិនបានបិទបាំងរឿងការពិត, ចិនបានខកខានពេលវេលា បានញុះញង់ស្តីបន្ទោសនិងទាមទារសំណងពីចិន។ នេះវាមិនមែនជាល្បិចទាំងឡាយទេ អ្នកនយោបាយមួយចំនួនរឹតតែបានប្រើពាក្យសម្តីពឹសពុលមកសំដៅទៅលើកងទ័ពរំដោះប្រជាជនចិនដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសកូវីដ១៩ ។

  ចំពេលកងទ័ពរំដោះប្រជាជនចិនបានចូលរួមជំនួយក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសក្នុងតំបន់ស៊ីវិលដើម្បីការពារខេត្តហ៊ូប៉ី និងទីក្រុងអ៊ូហាន់ប្រទេសចិនដោយអស់ពីកម្លាំងកាយនិងចិត្ត បែរជាក្នុងបណ្ដាញព័ត៌មាន គោលនយោបាយការបរទេស សហរដ្ឋអាមេរិកបានអាប់ឡោតអត្ថបទដែលនិពន្ធដោយមន្ត្រីចូលនិវដ្តន៍ម្នាក់របស់សហរដ្ឋអាមេរិក ដែលមានចំណងជើងថា កងទ័ពចិនមិនអាចសម្រេចនូវពាក្យសន្យាមនុស្សធម៌នោះទេ ដោយបាននិយាយថាកងទ័ពរំដោះប្រជាជនចិនអវត្តមានយ៉ាងច្បាស់ក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសលើកនេះ នៅតាស់តឿនបណ្តាប្រទេសក្នុងអាស៊ី - ប៉ាស៊ីហ្វិកឈប់មានក្តីសង្ឃឹមចង់អាស្រ័យលើការជួយពីចិនទៀតទៅ។ ទង្វើប្រើចិត្តគំនិតអាក្រក់របស់គេ គឺក្នុងគោលបំណងចង់លូកលាន់បង្ខូចមនោសញ្ចេតនារវាងកងទ័ពរំដោះប្រជាជនចិន និងប្រជាជនចិន និងមានបំណងអាក្រក់ចង់បង្អាប់រូបរាងរបស់កងទ័ពយើងក្នុងការទប់ស្កាត់នឹងជំងឺវីរុស។

  គ្មាននរណាម្នាក់អាចដឹងពីភាពព្រើលនៃពាក្យចចាមអារ៉ាម ច្បាស់លាស់ជាងអ្នកដែលបង្កើតពាក្យសម្តីផ្ដេសផ្ដាសនោះទេ។ ផ្ទុយស្រលះជាមួយរឿងពិតជាក់ស្ដែង កងទ័ពរំដោះប្រជាជនចិនជាកម្លាំងមុតមាំដែលការពារសន្តិសុខលើសកលលោក ក៏ជាក្រុមជួរមុខ និងក្រុមអន្តរាគមន៍ភ្លាមៗក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសលើកនេះ។ ក្រោយពីមានការផ្ទុះឡើងនូវជំងឺវីរុស កងទ័ពរំដោះប្រជាជនចិនបានចុះអន្តរាគមន៍តាមការចាត់ចែងបញ្ជាយ៉ាងទាន់ពេលវេលា គោរពតាមទម្រង់ចម្បាំងពុះពារដែលឈានមុខគេ ទទួលមុខងារទំនួលខុសត្រូវដ៏លំបាកបំផុត គ្រោះថ្នាក់បំផុត និងទុក្ខវេទនាបំផុត។ មិនស្ទាក់ស្ទើក្នុងការដើរបញ្ច្រាសចល័តដល់ទីតាំងមុនគេនៅពេលគ្រោះថ្នាក់ និងបានដកថយវិញក្រោយគេនៅពេលដែលទទួលបានភាពជោគជ័យ នេះបានអនុវត្តគោលការណ៍បម្រើប្រជាជនអស់ដៃអស់ជើងដែលជាគោលការណ៍គ្រឹះរបស់កងទ័ពរំដោះប្រជាជនចិន បង្ហញពីសមត្ថភាពដ៏រឹងមាំដែលអាចតបទល់ និងយកជម្នះក្នុងការប្រយុទ្ធលើកនេះ ទាំងនេះត្រូវបានចារក្នុងប្រវត្តិសាស្ត្រពីអត្ថន័យកងទ័ពស្រឡាញ់ប្រជាជន ប្រជាជនមានកងទ័ពបង្អែក ដែលទំនាក់ទំនងនេះមានភាពស្អិតរមួតប្រៀបដូចទឹកនិងត្រី។ មន្ត្រីអង្កេតការណ៍អន្តរជាតិមួយរូបបានវាយតម្លៃថា៖ សកម្មភាពកិច្ចទប់ស្កាត់នឹងជំងឺវីរុសលើកនេះរបស់កងទ័ពចិន ពិតជាសាកសមជាមួយសូរទះដៃដ៏ខ្លាំងក្លាមែន។

  ទន្ទឹមនឹងនេះ កងទ័ពចិនបានអនុវត្តតាមកាតព្វកិច្ចអន្តរជាតិនិយមយ៉ាងសកម្ម។ កងទ័ពចិនបានចូលរួមផ្តល់ជំនួយដោយតាមរយៈការផ្តល់ជូនសម្ភារៈទប់ស្កាត់នឹងជំងឺ និងព្រមទាំងការចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រយោធាចិនទៅកាន់ប្រទេសមានដូចជា អ៊ីរ៉ង់ ប៉ាគីស្ថាន មីយ៉ាន់ម៉ា ឡាវ កម្ពុជា វៀតណាម លីបង់ ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ប៊្រុយណេជាដើម។ ហើយក្រុមអ្នកជំនាញយោធាចិនក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសបានរៀបចំកិច្ចប្រជុំវីដេអូជាមួយក្រុមអ្នកជំនាញវេជ្ជសាស្រ្តយោធានៃប្រទេសផ្សេងទៀតមានដូចជាប៉ាគីស្ថាន សិង្ហបុរី រុស្ស៊ី អាហ្វ្រិកខាងត្បូង ឥណ្ឌូណេស៊ីជាដើមក្នុងគោលបំណងចែករំលែកពីបទពិសោធន៍ក្នុងការទប់ស្កាត់នឹងជំងឺវីរុសមួយនេះ។ យោធាចិនបានពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការទប់ស្កាត់នឹងជំងឺវីរុសជាមួយនឹងក្រសួងការពារជាតិ និងកងទ័ពនៃបណ្តាប្រទេស រួមសុខរួមទុក្ខលើក្បូនតែមួយ ពុះពារគ្រាលំបាកជាមួយគ្នា យកពន្លឺព្រះសុរិយាបណ្តេញភាពអាប់អួរនៃជំងឺវីរុស យកកម្លាំងសាមគ្គីមកការពារទីលំនៅស្ថានរបស់មនុស្សជាតិគ្រប់រូប បញ្ជូនកម្លាំងវិជ្ជមានដ៏ខ្លាំងក្លាបំផុតទៅកាន់ពិភពលោក។

  រឿងពិតគឺជារឿងពិត មិនអាចទទួលរងការបង្ខូចបង្កាច់ពីខាងក្រៅបានឡើយ។ គួរឲ្យក្រៀមក្រំនោះគឺ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺវីរុសមក មន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកក៏បានចូលរួមច្រៀងចម្រៀងប្រឆាំងនឹងចិនរួមគ្នាផងដែរ បានបន្ទោសលើចិន នេះពិតជាមានភាពចម្លែកខ្លាំងណាស់ចំពោះមនុស្សជាតិគ្រប់រូប។ ជារឿងពិត ចិនក៏រក្សាឥរិយាបថបើកចំហ តម្លាភាព និងទំនួលខុសត្រូវក្នុងការតស៊ូប្រយុទ្ធជាមួយសង្គ្រាមជំងឺវីរុសលើនេះដែលព្រមទាំងកងទ័ពរំដោះប្រជាជនចិនក៏បានចូលរួម ។ យើងឃើញកាន់តែច្បាស់នោះគឺ ក្នុងសង្គ្រាមប្រជាជន សង្គ្រាមរួម និងសង្គ្រាមរារាំងនៃការទប់ស្កាត់នឹងជំងឺវីរុសលើកនេះ បក្សកុម្មុយនីស្តចិនបានដើរតួនាទីយ៉ាងសំខាន់រឹងមាំ កងទ័ពរំដោះប្រជាជនចិនបានចូលរួមដកដង្ហើមរួមគ្នា វាសនារួមគ្នា រួមចិត្តជាមួយនឹងប្រជាជន។ ចំពោះគ្រប់គំនិតល្បិចកលចង់បង្កការជម្លោះដល់ទំនាក់ទំនងមួយនេះ វាមិនអាចសម្រេចទៅរួចនោះទេ។

  ជំងឺវីរុសជាថ្មពិនិត្យមាសមួយដុំ ក៏រឹតតែជាកញ្ចក់ឆ្លុះបីសាចមួយផ្ទាំង។ អ្នកសម្ដែងclownកាន់តែលោតនឹងធ្វើឲ្យអ្នកដទៃកាន់តែធុញ កាន់តែលាបពណ៌លើចិនកាន់តែមិនអាចជម្រះភាពកខ្វក់ដែលមាននៅលើខ្លួនឯងបានឡើយ។ ចិត្តគំនិតអាក្រក់របស់អ្នកនយោបាយមួយចំនួនក្នុងសហរដ្ឋអាមេរិក ជាការពិត កំពុងតែស្វែងរកអ្នករងជំនួសកម្លាំងបរាជ័យនៃកិច្ចទប់ស្កាត់របស់ខ្លួនដែលកំពុងតែមាន លេចចេញពីអត្តចរិកដែលមានគំនិតលក្ខណៈពាល និងអំណាចសង្កត់លើអ្នកដទៃ។

  គួរតែយកចិត្តទុកដាក់នោះគឺ សហរដ្ឋអាមេរិកក្នុងមួយរយៈពេលនេះមិនខ្វល់ខ្វាយពីស្ថានភាព​លំបាកនៃករណីឆ្លងនឹងជំងឺវីរុសដែលលេចចេញលើនាវាយោធាជាច្រើនគ្រឿង និងភាពលំបាកខ្លាំងដែលរងការយាយីនៃជំងឺវីរុសទេ បែរជាបង្កើតសកម្មភាពយោធាជាញឹកញាប់ក្នុងតំបន់សមុទ្រ និងអាកាសដែលនៅជុំវិញចិន នាវានិងយន្តហោះយោធាសហរដ្ឋអាមេរិកតែងបង្កបញ្ហានៅតំបន់សមុទ្រចិនខាងត្បូង។ យើងសូមប្រឆាំងជាដាច់ខាតជាមួយបញ្ហាមួយនេះ។ រឿងពិតមួយហើយមួយទៀតបានបញ្ជាក់ថា ភាគីសហរដ្ឋអាមេរិកជាអ្នកជំរុញដ៏ធំបំផុតដែលបង្កឲ្យមានលក្ខណៈកិច្ចការយោធាក្នុងសមុទ្រចិនខាងត្បូង ជាអ្នកបង្កបញ្ហាដល់តំបន់ដែលមានសុខសុវត្ថិភាពនិងស្ថេរភាពស្រាប់។ កងទ័ពប្រជាជនចិនរក្សាការប្រុងប្រយ័ត្នកម្រិតខ្ពស់ ការពារអធិបតេយ្យភាពជាតិ សុវត្ថិភាពជាតិ អត្ថប្រយោជន៍ការអភិវឌ្ឍយ៉ាងមុតមាំ ការពាររក្សាសន្តិភាពនិងស្ថេរភាពក្នុងតំបន់ជាដាច់ខាត។ យើងសូមប្រាប់ទៅកាន់សហរដ្ឋអាមេរិកថា សូមប្រមូលទុកនូវទង្វើនៃអំណាចគៀបសង្កត់វិញទៅ យកពេលទាំងនេះមកគិតពីមធ្យោបាយនៃការការពារនឹងជំងឺវីរុសរបស់ខ្លួនឯងទៅទើបល្អ កាត់បន្ថយការបង្ហាញពីកម្លាំងអាវុធរបស់ខ្លួននៅមាត់ទ្វារប្រទេសគេដទៃ។

  រង្គើភ្នំជាការងាយ បើចង់រង្គើកងទ័ពរំដោះប្រជាជនចិនមិនមែនជាការងាយស្រួលទេ។ ប្រវត្តិសាស្រ្តបានបង្ហាញ និងបន្តបញ្ជាក់ជាបន្តបន្ទាប់ថា មិនថាមានភាពប្រែប្រួលយ៉ាងដូចម្តេចពីមជ្ឈដ្ឋានខាងក្រៅក៏ដោយ កងទ័ពរំដោះប្រជាជនចិននៅតែជាក្រុមកងទ័ពប្រជាជនដែលស្ថិតក្រោមការដឹកនាំជាដាច់ខាតរបស់បក្សកុម្មុយនីស្តចិនដដែល ជាកងទ័ពសម្រាប់បម្រើប្រជាជន។ ប្រជាជនចិនថែរក្សានិងស្រឡាញ់សន្តិភាព កងទ័ពចិនមានជំនឿចិត្ត សេចក្តីសម្រេចចិត្ត និងមានសមត្ថភាពក្នុងការការពារសេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់ប្រទេសជាតិ ខិតខំរក្សាការពារសន្តិភាព គ្មានកម្លាំងណាដែលអាចរារាំងដំណើរឆ្ពោះទៅមុខរបស់ចិនបានឡើយ។

推荐给朋友:   
全文打印       打印文字稿