当前位置:首页 > 专题 > 抗击新型冠状病毒感染肺炎疫情
សូមឈប់និយាយសម្តីខ្វាក់ដោយបើកភ្នែកទៀតទៅ
2020/06/01

  ការវិនិច្ឆ័យបង្ហាញពីចិត្តគំនិតល្បិចកិចកលយកជំងឺវីរុសCOVID-19ជាលេសលាបពណ៌វាយប្រហារលើប្រទេសចិន(៦)

  Jun Sheng អ្នកអធិប្បាយនៃកាសែតកងទ័ពចិន

  មានសុភាសិតមួយក្នុងបច្ចឹមប្រទេសបានលើកឡើងថា អ្នកណាមើលហើយតែធ្វើពុតអត់ឃើញ អាចហៅថាមនុស្សខ្វាក់។ មនុស្សលោកបានដឹងតាំងដើមមកហើយថា ការនិយាយពាក្យសម្តីខ្វាក់ដោយបើកភ្នែក ជាជំនាញដ៏ចាំបាច់ដែលត្រូវរៀបចំដើម្បីរស់នៅសម្រាប់អ្នកនយោបាយសហរដ្ឋអាមេរិកមួយចំនួន។ គ្រាន់តែនឹកស្មានមិនដល់ និយាយសម្តីខ្វាក់ដោយបើកភ្នែក រហូតមកដល់បច្ចុប្បន្ននេះវាបានប្រែក្លាយជាជំនាញនៅសេសសល់សម្រាប់រស់នៅរបស់អ្នកនយោបាយមួយចំនួនរបស់សហរដ្ឋអាមេរិក។ ខំបើកភ្នែកនិយាយសម្តីខ្វាក់ មានតែបញ្ជាក់ថា មនុស្សមួយចំនួនតូចមានសមត្ថភាពតែប៉ុណ្ណោះ ខ្វះខាតតម្រិះនិងលទ្ធភាពផ្សេងទៀតទេ។

  មួយរយៈពេលកន្លងមកនេះ ស្របតាមការរីករាលដាលនៃជំងឺវីរុសCOVID-19 អ្នកនយោបាយទាំងនេះពិតជាបានលេចចេញនូវរូបរាងគួរឲ្យស្អប់ខ្ពើមជាច្រើនមែន។ ប្រសិនជាគ្រាន់តែ និយាយពាក្យកុហកជាចៃដន្យ នោះក៏គ្រាន់តែ បញ្ចេញឲ្យឃើញឧបាយកលខ្លួនជាចៃដន្យផងដែរ។ ក៏ប៉ុន្តែដូចបច្ចុប្បន្ននេះការលង់ខ្លួនក្នុងការនិយាយពាក្យសម្តីខ្វាក់បែបនេះ វាបានបង្ហាញទៅកាន់ពិភពលោកថា អានេះគ្រាន់តែជាការសម្តែងសៀកមួយឈុតហើយមួយឈុតទៀតទេ។

  ទោះបីជាយ៉ាងណាក្តី ការសម្តែងមួយនេះពិតជាមានសិល្បៈប្រកបដោយភាពល្ងង់ខ្លៅនិងអន់មែនទែន! និយាយថាជំងឺវីរុសមានប្រភពមកពីប្រទេសចិន ហើយក៏និយាយថាចិនលាក់បាំងការពិតដែលធ្វើឲ្យជំងឺវីរុសមួយនេះមានការរីករាលដាលខ្លាំង……អ្នកនយោបាយមួយចំនួនក្នុងសហរដ្ឋអាមេរិកបានបោះបង់ចោលនូវសេចក្តីថ្លៃថ្នូរនិងភាពសមរម្យជាមូលដ្ឋានបំផុតក្នុងការធ្វើជាមនុស្សនិងការធ្វើនយោបាយ និយាយស្តីផ្តេសផ្តាសគ្មានភស្តុតាងច្បាស់លាស់ និងទម្លាក់កំហុសបង្ខូចអ្នកដទៃដោយបរិវារកេរ្តិ៍តាមចិត្ត។ ទន្ទឹមនឹងនេះសារព័ត៌មានមួយចំនួននៅសហរដ្ឋអាមេរិក និងលោកខាងលិចក៏អឺអើតាមគ្នា មិនទាន់គិតពីសេរីភាព ប្រជាធិបតេយ្យដែលត្រូវគេលើកនិយាយផ្លើសជាញឹកញយពីមុន ចេះតែនិយាយដេញតាមស្រមោល មូលបង្កាច់បង្ខូចអ្នកដទៃ យកការរីករាលដាលនៃជំងឺវីរុសCOVID-19ចាត់ជាលេសដើម្បីលេងនយោបាយ និងក្នុងដំណើរការនេះបំពាក់ខ្លួននូវស្តង់ដារពីរ បានធ្លាក់ចុះក្នុងស្ថានភាពដ៏វិនាសនេះ គឺជារុយនយោបាយដែលបានអឺអើគ្នាតាមអ្នកនយោបាយទាំងនោះ។

  ចំពោះមុខមាត់ដ៏គួរឲ្យអាក្រក់ទាំងនេះ ភាពជាក់ស្តែងតែងតែទះកំផ្លៀងគេដោយគ្មានការស្ទាក់ស្ទើរបន្តិចសោះឡើយ។ ទាក់ទងជាមួយប្រភពនៃជំងឺវីរុស ប្រទេសចិន អង្គការសុខភាពពិភពលោក និងអ្នកជំនាញអន្តរជាតិបានលើកឡើងយ៉ាងម៉ឺងម៉ាត់ជាច្រើនដងច្រើនសា ហើយទស្សនាវដ្តីវិទ្យាសាស្ត្រ Nature ដែលល្បីល្បាញបំផុតលើអន្តរជាតិ បានធ្វើការសុំទោសដល់ចិនថែមទៀតផងដោយសារតែខ្លួនធ្លាប់បានលើកឡើងពីជំងឺវីរុសCOVID-19ថាមានទំនាក់ទំនងជាមួយនឹងទីក្រុងអ៊ូហាន់ប្រទេសចិន។ ទាក់ទងជាមួយពាក្យសម្តីចិនបានបិទបាំងរឿងពិតដែលបានបណ្តាលឲ្យមានការរីករាលដាលនៃជំងឺវីរុស ឲ្យតែលើកឡើងវិភាគយ៉ាងងាយស្រួលពីពេលវេលានៃការរីករាលដាលចំពោះជំងឺវីរុស ទើបប្រទះឃើញច្បាស់ថាតើពេលវេលាបានទៅណាអស់ហើយ។ សារព័ត៌មានThe New York Timesបានបង្ហាញពីខ្លឹមសារខណៈពេលដែលកំពុងតែតាមដានកិច្ចទប់ស្កាត់នឹងជំងឺវីរុសដែលបានដាក់ជូនដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក បានបង្ហាញឲ្យដឹងថា ចាប់តាំងពីចុងខែមករា ដល់ដើមខែមីនា ពេលវេលាចំនួនមួយខែត្រូវបានខ្ជះខ្ជាយចោលដោយឥតប្រយោជន៍……

  អ្នកនយោបាយសហរដ្ឋអាមេរិកមួយចំនួន តែងតែប្រមាថខ្លួនឯងក្នុងចន្លោះពេលនិយាយកុហកផងនិងត្រូវបានទះកំផ្លៀងដោយការពិតផង៖ ក្នុងអំឡុងពេលសង្គ្រាមអ៊ីរ៉ាក់ ធ្លាប់ជាអាវុធដែលមានលក្ខណៈសម្លាប់ខ្នាតធំដែលនិយាយស្តីមានអំណះអំណាងពិតប្រាកដបែរក្លាយជាមានភាពស្ងៀមស្ងាត់គ្មានដំណឹងអ្វីសោះឡើយ។ ក្នុងជម្លោះស៊ីរីវិញ ការវាយប្រហារអាវុធគីមីដែលត្រូវបានដាក់ឈ្មោះថាមានភស្តុតាងលើសលប់ត្រូវបានបង្ហាញឲ្យឃើញពីការដឹកនាំនិងសម្ដែងតែខ្លួនឯងរបស់អ្នកនយោបាយទាំងនេះ។ កាន់តែគួរឲ្យខឹងនុះតែមិនហួសការប៉ានស្មានគឺ អ្នកនយោបាយដែលត្រូវបានវាយមុខឡើងហើមម្តងហើយម្តងទៀត លើកនេះនៅតែបន្តនិយាយដដែលៗពីពាក្យសម្តីអាក្រក់របស់ខ្លួនឥតល្ហែរ។ ពួកគេអនុវត្តតាមការគោលជំនឿដ៏អាម៉ាស់មុខដោយ និយាយពាក្យសម្តីកុហកដោយមួយលើគិតថាជាការកុហក តែនិយាយមួយពាន់លើក នោះប្រហែលនឹងក្លាយជាការពិតទៅវិញ ក្នុងចិត្តគិតតែចង់ចាក់ចោរបង្អាក់ការអភិវឌ្ឍរបស់ចិន ដែលជាគោលដៅងងឹតរបស់ពួកគេដែលមិនអាចប្រាប់ទៅកាន់អ្នកដទៃបាន គ្មានសមត្ថភាពរួចផុតពីស្ថានភាពជំងឺវីរុសដោយខ្លួនឯងទេ។ ចំជាសុបិនមួយដែលយល់ឃើញតែខ្លួនឯងហើយមិនអាចសម្រេចបាន។

  មានសុភាសិតមួយទៀតនៅបច្ចឹមប្រទេសតែងលើកឡើងថា ការនិយាយកុហកគឺជាជំហានទីមួយបោះទៅធ្វើជាចោរ។ ជំងឺវីរុសCOVID-19ប្រៀបដូចកញ្ចក់ឆ្លុះបិសាច ដែលបានឆ្លុះពីមុខមាត់ពិតប្រាកដរបស់អ្នកនយោបាយមួយចំនួនដែលផ្អែកលើមាត់មកអនុវត្តនយោបាយ។ ប្រឈមមុខជាមួយជំងឺវីរុស ពួកគេមិនមែនគិតលើសុខសុវត្ថិភាពអាយុជីវិតប្រជារាស្រ្តជាធំទេ ពួកគេផ្អែកលើថ្វីមាត់របស់ពួកគេ គិតរកមធ្យោបាយដើម្បីលើកឡើងខ្លួនឯង រកវិធីសាស្រ្តលាបពណ៌អ្នកដទៃ។ តាមការពិតពួកគេចង់បង្វែរក្រសែភ្នែកប្រជារាស្រ្ត ដើម្បីទទួលបានសន្លឹកឆ្នោតពីប្រជាជន សម្រេចអត្ថប្រយោជន៍របស់ខ្លួនឯង។

  អ្នកនិយាយកុហកគឺចាប់ផ្តើមពីការកុហកអ្នកដទៃ រហូតដល់ទីបំផុត គឺកុហកខ្លួនឯង ។ បើកភ្នែកនិយាយសម្តីខ្វាក់ ក្នុងនាមជាអ្នកនយោបាយ គេជួនកាលប្រើកិច្ចកលមធ្យោបាយមិនត្រឹមត្រូវក្នុងនយោបាយ វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយ ក៏ប៉ុន្តែគួរឲ្យអាម៉ាស់មុខនិងអាណិតនុះគឺ ការនិយាយសម្តីខ្វាក់ដោយបើកភ្នែក នៅអាចក្លាយជាមូលដ្ឋានក្នុងអាជីពនយោបាយខ្លួនរបស់អ្នកនយោបាយមួយចំនួនក្នុងសហរដ្ឋអាមេរិក។ ក្នុងអំឡុងពេលនេះ ទោះចិនរវល់ផ្តល់ជំនួយដល់ប្រទេសពួកគេដែលកំពុងតែជួបបញ្ហាជំងឺវីរុសក៏ដោយ លោក Michael R. Pompeo រដ្ឋមន្ត្រីក្រសួងបរទេសនៃសហរដ្ឋអាមេរិកនៅហ៊ានជះទឹកកខ្វក់មកលើចិននៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃប្រទេសសមាជិកG7 និងក្នុងកិច្ចប្រជុំជាច្រើនផ្សេងទៀត។ ចំពោះទង្វើគួរឲ្យអាម៉ាស់មុខរបស់ពួកគេ សូម្បីតែអ្នកប្រាជ្ញក្នុងសហរដ្ឋអាមេរិកក៏មិនពេញចិត្តជាខ្លាំងដោយនិយាយថា៖ ប្រទេសចិនកំពុងរវល់ជួយអ្នកដទៃ រីឯលោក Michael R. Pompeoកំពុងតែរវល់បង្ខូចបង្អាប់ចិន។

  មុខមាត់ដ៏គួរឲ្យស្អប់ខ្ពើមក្នុងការនិយាយពាក្យកុហកពេញម៉ាត់របស់អ្នកនយោបាយមួយចំនួនក្នុងសហរដ្ឋអាមេរិក ត្រូវបានក្លាយជារឿងដ៏គួរឲ្យអស់សំណើចជាខ្លាំងលើឆាកអន្តរជាតិតាំងពីពេលយូរមកម្ល៉េះ។ មានរឿងអប់រំមួយបាននិយាយថា កន្ទុយទន្សាយធ្លាប់លូតវែង ប៉ុន្តែព្រោះតែធ្លាប់និយាយកុហកមិនពិតត្រូវបានខាំអស់មួយកំណាត់ធំ ចាប់ពីពេលនោះមក កន្ទុយរបស់វាខ្លីរហូត។ រឿងខាងលើនេះ មានសារៈសំខាន់ៗក្នុងការដាស់តឿនដល់អ្នកនយោបាយមួយចំនួនក្នុងសហរដ្ឋអាមេរិក៖ សូមឈប់និយាយពាក្យសម្តីខ្វាក់ដោយបើកភ្នែកទៀតទៅ បើពុំដូច្នេះទេកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួន វិថីនយោបាយ និងការសន្យាជាមួយរាស្រ្តរបស់អ្នកដែលធ្វើឲ្យប្រទេសមានភាពដ៏ធំសម្បើមម្តងទៀងនេះ នឹងត្រូវបានកំណត់ចាត់ទុកជាកន្ទុយទន្សាយដែលមិនអាចលូតវែងរហូត។

推荐给朋友:   
全文打印       打印文字稿