当前位置:首页 > 专题 > 抗击新型冠状病毒感染肺炎疫情
អ្នកណាចង់បង្វែរចំណាប់អារម្មណ៍ដើម្បីទម្លាក់កំហុសរបស់ខ្លួនដាក់លើអ្នកដទៃ នឹងបែរខូចខាតឈ្មោះខ្លួនឯងវិញ
2020/05/28

  ការវិនិច្ឆ័យបង្ហាញច្បាស់នូវគំនិតពិតប្រាកដរបស់អ្នកណាដែលចាត់ទុកកូវីដ១៩ជាលេសដើម្បីអាប់កិតិយោសនិងវាយប្រហារចិន(ភាគទី៤)

  និពន្ធដោយ ជូនសឺង

  ពេលថ្មីៗនេះ អ្នកនយោបាយអាមេរិកមួយចំនួនបានបង្វែរចំណាប់អារម្មណ៍ម្តងហើយម្តងទៀតដើម្បីទម្លាក់កំហុសរបស់ខ្លួនទៅលើអ្នកដទៃ ក៏ប៉ុន្តែប្រហាក់ដូចជាបានទទួលបរាជ័យនិងខូចខាតឈ្មោះរបស់ខ្លួនឯងទៅវិញ។ ចំពោះលោក Michael R. Pompeo រដ្ឋមន្ត្រីក្រសួងបរទេសនៃសហរដ្ឋអាមេរិកដែលបានចេញកម្លាំងយ៉ាងសកម្មក្នុងការទម្លាក់កំហុសខ្លួនឯងទៅលើគេ ត្រូវបានទីភ្នាក់ងារសារព័ត៌មានអាមេរិកនិងអ្នកប្រើអ៊ីនធឺណិតហៅឈ្មោះថា ជាមន្ត្រីមួយរូបក្នុងចំណោមរដ្ឋមន្ត្រីក្រសួងការបរទេសដែលបានបំពេញការងារទន់ខ្សោយជាងគេក្នុងប្រវត្តិសាស្ត្រ។

  ការបង្វែរចំណាប់អារម្មណ៍និងទំលាក់កំហុសដាក់លើគេ ដល់ទីបំផុតក៏នឹងនាំមកនូវការខូចខាតដល់តួខ្លួនឯង។ សូមអនុញ្ញាតវិភាគបង្ហាញរូបភាពដែលអ្នកនយោបាយអាមេរិកមួយចំនួនបានបង្វែរអារម្មណ៍និងទំលាក់កំហុសលើអ្នកដទៃតាមរបៀបណា?

  ជាបឋម ប្រែមុខប្រែមាត់ជាញឹកញយ។ នៅដើមពេលដែលចិនផ្ទុះឡើងនូវជម្ងឺកូវីដ១៩ អ្នកនយោបាយមួយចំនួនក្នុងសហរដ្ឋអាមេរិក ថ្លែងការកោតសរសើរចំពោះចិនពីការគ្រប់គ្រង និងពីវិធានការទប់ស្កាត់ជំងឺឆ្លងរាលដាលមួយនេះជាមុនសិន តែស្រាប់តែប្រែមុខប្រែមាត់បែរចោទប្រកាន់ចិនទៅវិញ។ គួរបញ្ជាក់ថា ខណៈពេលគេប្រែមុខប្រែមាត់ ចំជាពេលស្ថានភាពទប់ស្កាត់ជម្ងឺកូវីដ១៩ក្នុងអាមេរិកស្រាប់តែចុះធ្លាក់ភាពធ្ងន់ធ្ងរទៅ។ គេប្រញាប់ហើយ ក៏ប្រែមុខមាត់ដោយលាយអារម្មណ៍ដែលជាបរិកប្បជាមួយនឹងគំនិតផ្សងព្រេង សូម្បីតែវាយមុខមាត់ខ្លួនឯងក៏អត់អីទេ។ ការបង្ហាញបែបនេះ ចំជាគួរឲ្យមានអារម្មណ៍យ៉ាងជ្រាលជ្រៅមែន។

  ក្រោយមក លាបពណ៌ដោយសមូហភាព។ ស្របពេលប្រទេសខាងលិច ក៏ដូចជាអាមេរិកបានរងការរីករាលដាលនៃជម្ងឺកូវីដ១៩ដោយមានល្បឿនកាន់តែលឿន និងកំពុងរំកិលជិតទៅដល់ជាយដែលរៀបនឹងបាត់បង់ការគ្រប់គ្រង អ្នកនយោបាយមួយចំនួនមិនអាចអង្គុយស្រួលថែមទៀតទេ ក៏នាំគ្នាឈរឡើងផ្សព្វផ្សាយសម្តីញុះញង់ដើម្បីចោទប្រកាន់និងលាបពណ៌ចិន។ ទោះបីជាទន់ខ្សោយខ្លាំងក្នុងចិត្តយ៉ាងណា ក៏នៅតែធ្វើពុតនិយាយពាក្យរឹងយ៉ាងម៉្លោះផងដែរ។ ដើម្បីបង្វែរចំណាប់អារម្មណ៍របស់ខ្លួនក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ដោយគ្មានប្រសិទ្ធភាព គេសម្រេចចិត្តយ៉ាងចចេសក្នុងការប៉ុនប៉ងចាត់ទុកចិនជាអ្នកជំនួសសំរាប់ទទួលយកកំហុសក្នុងលើកនេះ។ ដូច្នេះ ពាក្យសម្តីគ្រប់បែបគ្រប់យ៉ាងដើម្បីចោទប្រកាន់ចិន បានរីករាលដាលយ៉ាងឆាប់រហ័សនិងកក់ក្តៅក្នុងពេលខ្លីៗកន្លងទៅ។

  ក៏ប៉ុន្តែ ការពិតនឹងរំលុះចាក់ធ្លាយពាក្យភូតកុហកនៅទីបំផុត។ ពាក្យបរិហារកេរ្តិ៍របស់អ្នកនយោបាយទាំងនោះ មិនគ្រាន់តែមិនអាចបោកបញ្ឆោតមនុស្សនៅលើពិភពលោកប៉ុណ្ណោះទេ សូម្បីតែប្រជាជនប្រទេសខ្លួនក៏អត់ទទួលយកបាន។ ជាពិសេស ពេលគេត្រូវបានសួរថា តើមានភស្តុតាងបង្ហាញប្រភពមេរោគកើតពីចិនឬអត់? អ្នកនយោបាយទាំងនេះ បែរទៅនិយាយនេះនិយាយនោះ ឬធ្វើយ៉ាងណាដើម្បីលោតផ្លោះសំនួរនេះ អត់មានពាក្យជាក់លាក់ដើម្បីឆ្លើយតប។ ចាំពេលយូរៗទៅ មនុស្សក៏បានមើលធ្លាយនូវល្បិចរបស់គេក្នុងការនិយាយបំផ្លើសនិងបង្វែរអារម្មណ៍។ ដោយសារតែការទប់ស្កាត់ជំងឺកូវីដ១៩ក្នុងអាមេរិកមានភាពធ្ងន់ធ្ងរកាន់តែគួរឲ្យព្រួយបារម្ភជាបន្តបន្ទាប់ ទីភ្នាក់ងារសារព័ត៌មាននិងប្រជាពលរដ្ឋ ព្រមទាំងអ្នកនយោបាយក្នុងប្រទេសខាងលិច រួមទាំងអាមេរិក បានស្តីបន្ទោសរដ្ឋាភិបាលអាមេរិកនិងអ្នកនយោបាយចិត្តអាក្រក់ទាំងនោះពីអសមត្ថភាពក្នុងការទបស់ស្កាត់ជំងឺកាចសាហាវនេះ ដូចជា ឆ្លើយតបយឺតពេល អនុវត្តគោលនយោបាយមិនសមរម្យ។ល។ ការពិតបានបញ្ជាក់ច្បាស់ដោយមិនលម្អៀងទៅភាគីណាថា ពិតជាគេផ្ទេរកំហុសខ្លួនលើអ្នកដទៃ បែរទៅខកខានពេលដ៏ថ្លៃថ្នូរធ្វើឲ្យប្រទេសខ្លួនចុះធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ។

  ការព្យាយាមទម្លាក់កំហុសលើគេ ប្រាកដនឹងបែកធ្លាយគំនិតជាក់លាក់របស់ខ្លួនឯង។ អ្នកនយោបាយអាមេរិកមួយចំនួនមិនអើពើរឿងជាចាំបាច់ដើម្បីការពារនិងទស់ស្កាត់ជំងឺកូវីដ១៦ក្នុងស្រុកខ្លួនទេ ផ្ទុយវិញ គេលាបពណ៌ប្រទេសផ្សេង និងបង្វែរចំណាប់អារម្មណ៍ទៅទម្លាក់កំហុសលើប្រទេសផ្សេងឥតឈប់ឈរ។ នេះបានបង្កឲ្យករណីអ្នកឆ្លងជំងឺកូវីដ១៩មានចំនួននាំមុខគេជារៀងរហូត។ បើធ្វើការស្រាវជា្រវឲ្យបានស៊ីជំរៅថែមទៀត ក៏អាចឃើញថា អំពើបង្វែរអារម្មណ៍និងទម្លាក់កំហុសលើគេរបស់អ្នកនយោបាយទាំងនោះ បានបង្ហាញម្តងទៀតនូវមេរោគខ្លាចចិនរបស់គេដែលអាចព្យាបាលមិនបាន។

  អ្នកនយោបាយមួយចំនួនក្នុងអាមេរិក ប្រកាន់យកទ្រឹស្តី«ទីចប់នៃប្រវត្តិសាស្ត្រ» គេអត់ចង់ឃើញរូបភាពដែលប្រទេសចិនអភិវឌ្ឍលឿនស្លេវនិងមានកម្លាំងខ្លាំងក្លា ជាពិសេស អត់សុខចិត្តក្នុងការទទួលស្គាល់ថា ប្រទេសកុម្មុយនីស្តមួយបានទទួលជោគជ័យ។ ក៏ប៉ុន្តែ ចរន្តនៃប្រវត្តិសាស្ត្របាននិងកំពុងឈានទៅមុខយ៉ាងគគ្រឹកគគ្រេង ជំហានបោះទៅមុខរបស់ចិនមិនអាចរារាំងដោយកម្លាំងណាមួយទេ។ ចាប់តាំងពីការផ្ទុះឡើងនូវជំងឺកូវីដ១៩ដល់បច្ចុប្បន្ននេះ ប្រទេសចិនបានទទួលជោគជ័យដ៏ធំធេងជាដំណាក់កាល ព្រមទាំងបានស្តារធ្វើការងារនិងអាជីវកម្មឡើងវិញក្នុងទំហំគ្រប់ជ្រោងជ្រោយស្រេចទៅហើយ។ បើងាកមើលប្រទេសអាមេរិក ជំងឺកូវីដ១៩នៅតែរីករាតត្បាតយ៉ាងសាហាវ ចំនួនអ្នកឆ្លងនិងអ្នកស្លាប់កើនឡើងឥត់ឈប់ឈរ បានប្រែក្លាយទៅជាភ្នែកព្យុះក្នុងការរីករាលដាលនៃជំងឺកូវីដ១៩នៅទូទាំងភិភពលោក។ តើការប្រៀបធៀបបែបអញ្ចឹង គឺជាទិដ្ឋភាពដែលអ្នកខ្លាចចិននិងជាប់រវល់រករឿងលើចិនទាំងនោះ សុខចិត្តមើលឃើញ? អត់ទេ។ ដូច្នេះ គេអាស្រ័យការបង្វែរអារម្មណ៍ទៅទម្លាក់កំហុសលើគេ ដើម្បីច្រានចោលអសមត្ថភាពរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផង និងបាញ់ទឹកកខ្វក់ទៅលើអភិវឌ្ឍន៍ចិនផង ធ្វើអ្វីៗដើម្បីបង្កើតនិងបង្កើនឧបសគ្គដល់ចិន មានចិត្តអាក្រក់មែនទែន។ ជាក់ស្តែង សីលធម៌ស្ថិតក្នុងដួងចិត្តរបស់មនុស្សជានិច្ចកាល។ ពេលកន្លងមកដល់ថ្ងៃនេះ មនុស្សទូទាំងពិភពលោកបានមើលឃើញកាន់តែច្បាស់ថា នយោបាយ«អាមេរិចកាំងជាអាទិភាព»ដែលគេបានដាក់ឈ្មោះយ៉ាងនេះ ត្រូវឈរលើមូលដ្ឋានទទួលខុសត្រូវ មិនមែនឈរលើការផ្ទេរភារកិច្ចរបស់ខ្លួនទេ។ ការបង្វែការរអារម្មណ៍និងដាក់កំហុសលើគេដោយខុសឆ្ងាយពីសីលធម៌និងទំនួលខុសត្រូវ មិនអាចជួយជ្រោមជ្រែងលើរឿងក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩សោះ ផ្ទុយវិញនឹងបង្កឲ្យមានស្ថានភាពធ្ងន់ធ្ងរដែលពិបាកដោះស្រាយទៀតផង បង្ខំខ្លួនលេបផ្លែផ្កាល្វីងធំជាងមុន។

  ពាក់ព័ន្ធនឹងពាក្យសម្តី«បង្វែរចំណាប់អារម្មណ៍ទៅទម្លាក់កំហុសលើគេ តែចុងក្រោយបានខូចខាតសម្បត្តិខ្លួនឯង។» នៅប្រទេសចិន មានឃ្លាមួយម៉ាត់និយាយស្រដៀងគ្នា គឺថា «លើកឡើងថ្ម បានប៉ះបង្ករបួសដល់ជើងរបស់ខ្លួនឯង» ។ សូមស្នើសុំអ្នកនយោបាយក្នុងអាមេរិកទាំងនោះដែលឡើងខុសពីការពិត ត្រលប់សជាខ្មៅ បាត់បង់លំនឹងខាងផ្នត់គំនិតនិងធ្វើផ្ដេសផ្ដាសដើម្បីបង្វែរភាពអារម្មណ៍ដាក់កំហុសលើគេ សូមយកចិត្តទុកដាក់លើគុណសីលធម៌និងដួងចិត្តមនុស្ស។ និយាយរួមសេចក្តីទៅ ការទម្លាក់កំហុសលើចិនមិនអាចព្យាបាលជំងឺរបស់ប្រទេសអ្នកឯងទេ ក៏មិនអាចសម្រេចគោលបំណងរបស់អ្នកឯងក្នុងការទប់ស្កាត់ការអភិវឌ្ឃរបស់ចិន។ បើបន្តទទូចធ្វើផ្តេសផ្តាសតាមទំនើងចិត្ត មានតែជួបប្រទះនូវលទ្ធផលដែលគួរឲ្យមនុស្សចំអកសើចនិងស្អប់ខ្ពើម។

推荐给朋友:   
全文打印       打印文字稿