当前位置:首页 > 专题 > 抗击新型冠状病毒感染肺炎疫情
បាញ់ទឹកកខ្វាក់ទៅលើចិនដោយមានចិត្តអាក្រក់
2020/05/25

  បង្ហាញច្បាស់នូវគំនិតពិតប្រាកដរបស់អ្នកណាដែលចាត់ទុកកូវីដ១៩ជាលេសដើម្បីអាប់កិតិយោសនិងវាយប្រហារចិន(ភាគទី១)    

  និពន្ធដោយ ជូនសឺង

  គិតត្រឹមថ្ងៃទី១៩ខែឧសភាតាមពេលវេលាប៉េកាំង ករណីអ្នកឆ្លងកូវីដ១៩នៅក្នុងសហរដ្ឋអាមេរិកសរុបកើនឡើងដល់ចំនួនជាង១៥០ម៉ឺនករណី ក្នុងចំណោមនេះមានករណីអ្នកស្លាប់ជាង៩ម៉ឺនករណី ស្ថិតិប្រភេទទាំងពីរនេះសុទ្ធតែជាប់លំដាប់ថ្នាក់លេខទី១នៅក្នុងទូទាំងពិភពលោក។ ដោយប្រឈមមុខនឹងការចោទប្រកាន់ជាច្រើន ដូចជា អសមត្ថភាពក្នុងការឆ្លើយតបនឹងកូវីដ១៩ ស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រ់ទៅៗ ពួកគណបក្សមិនស៊ីចង្វាក់គ្នា ប្រជាមតិមិនពេញចិត្ត។ល។ អ្នកនយោបាយមួយចំនួនរបស់សហរដ្ឋអាមេរិកឈឺក្បាលខ្លាំងៗ ក៏ប៉ុន្តែគេមិនប្រមូលគំនិតក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ព្រមទាំងសង្គ្រោះអ្នកជម្ងឺ ផ្ទុយគ្នាវិញគេរកមធ្យោបាយគ្រប់បែបគ្រប់យ៉ាងដើម្បីគេចពីទំនួលខុសត្រូវ ទម្លាក់កំហុសដាក់លើបរទេស បានរៀបចំនិងសម្តែងល្ខោនកំប្លែងមួយឈុតហើយមួយឈុតទៀតដែលគួរឲ្យមនុស្សរអើមចិត្ត។

  ពេលភ្លើងឆេះមិនដល់ផ្ទះខ្លួនឯង គេអត់អើពើអ្វីសោះ បែរទៅបក់ខ្យល់ឲ្យខ្លាំងឡើងដើម្បីបង្កើនឧបសគ្គឲ្យគេ។ កាលពីថ្ងៃទី៣០ ខែមករា តាមពេលវេលាអាមេរិក ក្នុងឱកាសទទួលបទសម្ភាសន៍ រដ្ឋមន្ត្រីជាន់ខ្ពស់អាមេរិកបានអះអាងថា ការផ្ទុះឡើងកូវីដ១៩នៅប្រទេសចិន អាចជួយពន្លឿនកម្មន្តសាលកម្មក្នុងការបែរត្រឡប់ដល់អាមេរិកវិញ។ នៅចំពេលប្រទេសចិនស្ថិតក្នុងគ្រាលំបាកខ្លាំងជាងគេ រដ្ឋមន្ត្រីជាន់ខ្ពស់អាមេរិកមិនគ្រាន់តែមិនបង្ហាញនូវក្រមសីលធម៌ឬឆន្ទៈអ្វីសោះ តែថែមទាំង បានទុករឿងនេះជារឿងដែលគួរឲ្យសប្បាយចិត្តនិងជាឱកាសល្អដើម្បីដណ្តើមប្រយោជន៍ផ្ទាល់ខ្លួនទៀតផង សូម្បីតែនឹងនាំមកនូវការខូចខាតយ៉ាងដំណំដល់អ្នកផ្សេង។ ឥរិយាបថបែបនេះចំជាឲ្យមនុស្សទាំងអស់គ្នាភ្ញាក់ផ្អើលពិបាកជឿមែនទែន។

  ប្រទេសខ្លះដូចសត្វណង់ឌូ ចេះតែភៀសខ្លួនក្នុងការទទួលខុសត្រូវ មិនយកចិត្តទុកដាក់ដើម្បីដោះស្រាយបញ្ហាប្រឈមមុខ ហើយក៏ជឿជាក់ខ្លួនថាជាអ្នកត្រឹមត្រូវលើរាល់រឿង។ តាំងពីថ្ងៃទី៣ខែមករា ភាគីចិនបានចាប់ផ្តើមផ្តល់ដំណឹងជាប្រចាំជូនចំពោះអង្គការសុខភាពពិភពលោកនិងប្រទេសពាក់ព័ន្ធ រួមទាំងប្រទេសអាមេរិក ស្តីអំពីកូវីដ១៩និងវិធានការទប់ស្កាត់និងការពារ។ រហូតដល់ដើមខែមិនា មេរោគកូវីដ១៩ក្នុងប្រទេសអាមេរិកបានរីករាលដាលដោយពន្លឿនល្បឿន។ ទោះបីមានរយៈពេលបង្អួចដ៏ថ្លៃថ្នូរចំនួន២ខែ ក៏ប៉ុន្តែភាគីអាមេរិកបានមើលស្រាលមេរោគកូវីដ១៩និងទប់ស្កាត់សើលំៗជាមុនសិន រួចចាត់វិធានការមិនហ្មត់ចត់និងរឹងប៉ឹងថែមទៀតផង។ អ្នកនយោបាយពាក់ព័ន្ធចាត់យកគោលនយោបាយណង់ឌូ ដាក់ក្បាលចូលក្នុងខ្សាច់ ហើយយល់ថា ធ្វើអញ្ចឹង ក៏អាចទប់ស្កាត់ការរាតត្បាតនៃមេរោគកូវីដ១៩បាន។ ទាល់តែដល់ពេលចុងក្រោយ ទើបភ្ញាក់ពីគេង ក៏ប៉ុន្តែខកខានយឺតពេលយូរណាស់រួចហើយ។ ដូចពាក្យពេចន៍ចុះផ្សាយក្នុងវែបសាយការសែតនយោបាយអាមេរិបានបញ្ជាក់ថា៖ ការដោះស្រាយរបស់រដ្ឋាភិបាលអាមេរិកមិនសមរម្យ ធ្វើឲ្យមានភាពកាន់តែធ្ងន់ក្នុងវិបត្តិកូវីដ១៩លើកនេះ។

  និយាយពាក្យភូតពេញមាត់ បង្វែរកំហុសខ្លួនទៅលើគេ។ ស្របពេលការរីករាលដាលមេរោគកូវីដ១៩កាន់តែធ្ងរធ្ងរ អ្នកនយោបាយខ្លះដែលបានលើកឡើងខុសពីការពិតក្នុងការចោទប្រកាន់អង្គការសុខាភិបាលពិភពលោកជាអ្នកណាដែលត្រូវស្តីបន្ទោសដើម្បីបម្រែបម្រួលចំណាប់អារម្មណ៍របស់ខ្លួនដែលដាក់ទុកឲ្យសាធារណជនក្នុងការទប់ស្តាត់មេរោគកូវីដ១៩យ៉ាងទន់ខ្សោយ។ នាថ្ងៃទី៤ខែមេសា អាមេរិកប្រកាសថានឹងព្យូរប្រាក់មូលនិធិរបស់អាមេរិក ទៅឲ្យអង្គការសុខភាពពិភពលោក។ ជុំរិញអំពើនេះ ទស្សនៈសំខាន់ក្នុងសង្គមអន្តរជាតិគឺ៖ មិនមែនជាអង្គការសុខាភិបាលពិភពលោកទេ គឺជាភាគីអាមេរិកដែលបានបំផ្លិចបំផ្លាញស្ថានការណ៍ទូទៅក្នុងការសហការប្រយុទ្ធប្រឆាំងកូវីដ១នៅទូទាំងពិភពលោក។ សូម្បីតែអតីតជំនួយការរដ្ឋមន្ត្រីក្រសួងបរទេសអាមេរិក លោក Christopher Hill ក៏បានសរសេរអត្ថបទថា រដ្ឋាភិបាលអាមេរិក ឥឡូវនេះគិតពិចារណៈរឿងតែមួយ ពោលគឺដោះសាឲ្យរួចខ្លួនពីការទទួលខុសត្រូវ។

  ពិតជានិយាយបានល្អមែនទែន។ ក្រៅពីការទម្លាក់ទំនួលខុសត្រូវអំពីជម្ងឺកូវីដ១៩ទៅលើប្រទេសចិននិងអង្គការសុខាភិបាលពិភពលោក អ្នកនយោបាយអាមេរិកមួយចំនួនក៏ញុះញង់និងគ្រប់គ្រងទីភ្នាក់ងារសារពត៌មានខ្លះចុះផ្សាយអះអាងថា ជម្ងឺកូវីដ១៩គឺជា"ជម្ងឺប្រទេសចិន ជម្ងឺក្រុងវូហាន" ព្រមទាំងឲ្យឈ្មោះកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងពិភពលោកដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ហៅថា"ការវាយប្រហារផ្នែកការទូត" "ការវាយប្រហារផ្នែកការផ្សព្វផ្សាយ" រហូតដល់លាបពណ៌ដោយប្រើពាក្យសម្តីថា ប្រទេសចិនបានបិទបាំងស្ថានភាពជម្ងឺកូវីដ១៩ ប្រទេសចិនបានលាក់ទិន្នន័យអនាម័យជាដើម។ មិនតែប៉ុណ្ណោះទេ ប្រទេសអាមេរិកក៏នៅតែនិយាយផ្តេសផ្តាសថា ត្រូវទាមទារការសងប្រាក់លុយពីប្រទេសចិន វីរុសកូវីដ១៩មានប្រភពមកពីមន្ទីពិសោធន៍ចិនថែមទៀតផង។ល។ ប្រទេសអាមេរិកព្យាយាមធ្វើយ៉ាងណាដើម្បីបាញ់ទឹកកខ្វាក់ទៅលើចិនជារៀងរហូត។ អ្នកនយោបាយទាំងនេះលើកឡើងខុសពីការពិត ត្រលប់សជាខ្មៅ មានចិត្តអាក្រក់មែនទែនដោយប្រកាន់ខ្ជាប់ខ្លួននូវភាពក្អេងក្អាងនិងអគតិ។ គេរកមធ្យោបាយអ្វីៗ ដូចជាការនិយាយចចាមអារ៉ាមនិងពាក្យភូតម្តងហើយម្តងទៀតដើម្បីផ្ទេរចំណាប់អារម្មណ៍ដែលមតិសាធារណៈបានផ្តោតសំខាន់ទៅលើ ហើយមិនអើពើក្រសីលធម៌អន្តរជាតិ ញុះញង់ការរើសអើសបរទេសនិងអនុវត្តនូវជាតិសាសន៍និយមម្តងហើយម្តងទៀតផងដែរ។ អតីតប្រធានាធិបតីអាមេរិគ លោក Abraham Lincoln ធ្លាប់មានប្រសាសន៍ថា៖ អ្នកភូតដែលឈ្លាសវៃបំផុត ប្រហែលអាចបោកបញ្ឆោតអ្នកទាំងអស់គ្នានាគ្រាមួយ ក៏អាចបោកបញ្ឆោតមនុស្សមួយចំនួននាគ្រាទាំងស្រុង ក៏ប៉ុន្តែមិនអាចបោកបញ្ឆោតអ្នកទាំងអស់គ្នានាគ្រាពីដើមដល់ចុងឡើយ។ ពេលបច្ចុប្បន្នភាពនេះ អ្នកនយោបាយអាមេរិកមួយចំនួនបានផ្សព្វផ្សាយពាក្យកុហកនិងពាក្យឃ្លៀងដ៏មានកំរិតទាប ប្រហែលអាចបិទភ្នែករបស់មនុស្សមួយចំនួនតូចតាចបាន ក៏ប៉ុន្តែមិនអាចបិទភ្នែករបស់សង្គមអន្តរជាតិឡើយ។ ប្រហែលអាចបិទភ្នែកគេម្តងម្កាល ក៏ប៉ុន្តែមិនអាចបិទភ្នែកគេជាកិច្ចកាលសោះ។

  វីរុសកូវីដ១៩គឺជាសត្រូវរួមរបស់មនុស្សជាតិទាំងអស់។ ការប្រព្រឹត្តអំពើបញ្រ្ចាសរបស់អ្នកនយោបាយអាមេរិកមួយចំនួន ប្រាកដនឹងនាំមកនូវការខូចខាតយ៉ាងដំណំជាមិនខាន មិនគ្រាន់តែនឹងធ្វើឲ្យប្រជាពលរដ្ឋប្រទេសខ្លួនរងទុក្ខវេទនាប៉ុណ្ណោះទេ តែថែមទាំងជីកទីស្មសានដល់ខ្លួនឯងទៀតផង ធ្វើឲ្យកិត្យានុភាពនយោបាយរបស់ខ្លួនឯងក្ស័យធននិងសូន្យបាត់ទៅ។ ប្រហែលថា គេបានបោះចោលសៀវភៅ«The World Is Flat»របស់អ្នកសេដ្ឋកិច្ច លោក Thomas L. Friedman យូរណាស់ ក៏ប៉ុន្តែគេត្រូវចងចាំពាក្យល្បីល្បាញរបស់អ្នកនិពន្ធ លោក Hemingway ចែងក្នុងសៀវភៅ«For Whom the Bell Tolls» ដែលបានបញ្ជាក់ថា៖ ជាក់ស្តែង អ្នកទាំងអស់គ្នាគឺជាផ្នែកតែមួយគត់ អកុសលរបស់គេគឺជាអកុសលរបស់អ្នកខ្លួនឯង កុំស្មានថាសូរសំលេងជួងលាន់ដើម្បីនរណា គឺលាន់ដើម្បីអ្នកខ្លួនឯងផង។

推荐给朋友:   
全文打印       打印文字稿